ទំនាក់ទំនងព័ត៌មាន: Lucky Star: 081​​ 330 330/017 799 983 Veng Sreng: 085 454 222/081 310 310 info@sis.edu.kh

វីដេអូឯកសារ

ទំនាក់ទំនងសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 141

ម្សិលមិញ 174

ស​ប្តា​ហ៍​នេះ 2093

ខែ​នេះ 9710

ឆ្នាំ​នេះ 32636

ទាំងអស់ 384543


បានប្រគល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរ

 ថ្ងៃ អង្គារ, ០២២០១៨ 07:36 am

សាលាអន្តរជាតិសឹង្ហបុរីSIS ​នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨​ បានប្រគល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរ ដល់សិស្ស ចំណេះដឹងទូទៅ ជំនាន់ទី១៣ និងជំនាញភាសាអង់គ្លេស ជំនាន់ទី៦០-៦២ និងជូនរង្វាន់សិស្សពូកែ ចំណាប់ថ្នាក់លេខ១ ដល់លេខ៣ ​ប្រចាំឆ្នាំ២០១៧-២០១៨ ​ប្រមាណជាង៧០៤នាក់ ។

​លោកស្រី ងឿន ផល្លីនពោធិតា នាយិកាសាលាចំណេះដឹងទូទៅ អន្តរជាតិសឹង្ហបុរី បានថ្លែងថា សាលាចំណេះដឹងទូទៅ អន្តរជាតិសឹង្ហបុរី (SIS) បានរួមចំណែកនៃការអប់រំកូនខ្មែរ ជាច្រើនរូប ឲ្យក្លាយជាអ្នកមានចំណេះដឹង ចំណេះធ្វើ មានសម្បទាររួមរស់សុខដុមក្នុងសង្គម និងជាកម្លាំងចលករ អភិវឌ្ឈសង្គមមនុស្ស ស្របតាមគោលដៅអប់រំជាតិ និងគោលដៅអប់រំសម្រាប់អ្នកទាំងអស់គ្នា ។ មកទល់ពេលនេះ​សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សា ពីសាលាអន្តរជាតិសឹង្ហបុរី SIS បានបន្តការសិក្សា តាមមហាវិទ្យាល័យនានា និងបានក្លាយជាអ្នកជំនាញ​៖ ផ្នែកវិស្វករ វេជ្ជបណ្តិត គ្រូពេទ្យ ព័ត៌មានវិទ្យា និងអ្នកបម្រើរការងារសេវាកម្ម សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ជាហូ​ហែរ ។
ពួកគេនៅតែចង់ចាំថា មូលដ្ឋានគ្រឹះនៃចំណេះ​ដឹង និងអ្វីដែលចំណេះដឹងទូទៅ និងអ្វីៗដែលពួកគេកំពុងមាន គឺទទួលបានពីសាលាSIS ហើយបានធ្វើឲ្យពួកគេ អាចបន្តចូលរៀនថ្នាក់ ឧត្តមសិក្សា បានយល់ដឹងរហ័ស រួមចេញទៅបម្រើរការងារ តាមស្ថាប័ននានា ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់​ ៕


រក្សា​សិទ្ធិ​គ្រប់យ៉ាង © ២០១៨ ដោយសាលាអន្តរជាតិ អេស អាយ អេស