ទំនាក់ទំនងព័ត៌មាន: Lucky Star: 081​​ 330 330/017 799 983 Veng Sreng: 085 454 222/081 310 310 info@sis.edu.kh

វីដេអូឯកសារ

ទំនាក់ទំនងសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 108

ម្សិលមិញ 174

ស​ប្តា​ហ៍​នេះ 2060

ខែ​នេះ 9677

ឆ្នាំ​នេះ 32603

ទាំងអស់ 384510


សាលាអន្តរជាតិ អេស អាយ អេស បានប្រារព្ធកម្មវិធីសប្បុរសធម៌

 ថ្ងៃ សុក្រ, ១៦២០១៨ 08:33 am

សាលាអន្តរជាតិសឹង្ហបុរី (SIS) បានប្រារព្ធកម្មវិធីសប្បុរសធម៌ ជារៀងរាល់ឆ្នាំ ហើយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នេះកម្មវិធីសប្បុរសធម៌ ដែលត្រូវបានធ្វើឡើងជាថ្មី និងបានប្រមូលថវិកា បានជាង២ម៉ឺនដុល្លារសម្រាប់ ជួយមន្ទីរពេទ្រគន្ធបុប្ផា។ លោកស្រី បណ្ឌិតងឿន ផល្លីនពោធិតា នាយិកាសាលាអន្តរជាតិសិង្ហបុរី បានមានប្រសាសន៍ថា ខ្ញុំមានមោទនភាពជាខ្លាំង ចំពោះប្អូនៗយុវសិស្ស ដែលបានចូលរួម និងការលៈបង់ទាំងកម្លាំងកាយ ពេលវេលា និងមួយចំនួនចំណាយទាំងថវិកា និងសម្ភារៈផ្ទាល់ខ្លួនថែមទៀត ពិតជាគួរអោយសរសើរ និងស្ញប់ស្ញែង។ នាងខ្មុំផ្ទាល់សឹងតែមិនជឿថា យើងទទួលបានការ ចូលរួមយ៉ាងកុះករយ៉ាងនេះ ហើយពីមួយឆ្នាំទៅមួយឆ្នាំ​យើងទទួលបានមូលនិធិកាន់តែច្រើន និងបានជួយកុមារកម្ពុជា យើងកាន់តែច្រើន។ លោកស្រីបានបញ្ចាក់ថា កាលពីឆ្នាំទី១ និង​ទី​២ 2012-2013 យើងមិនបានរៀបចំកម្មវិធីអ្វីធំដំទេ យើងគ្រាន់តែធ្វើការអំពាវនាវស្នើសុំការ ជួយវិភាគទានពី​សិស្សានុ​សិស្ស​​ អាណាព្យាបាលនិងលោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកទាំងអស់នៃសាលា ពេលនោះ​យើង​ទទួល​បាន​ថវិកា ពី 3000ដុល្លារ​ និង 5000ដុល្លារ។ នាឆ្នាំបន្ទាប់ 2014 គឺជាឆ្នាំដំបូងនៃការ​ប្រគុំតន្ត្រី​នៅ CKCC ហើយនោះជាភាព​ជោគជ័យ ​ដ៏អស្ចារ្យ ដែលយើងទទួលបានមូលនិធិ រហូតដល់ 10000ដុល្លារ និង 10116ដុល្លារ​ ក្នុងឆ្នាំ2015។ តើអ្នកចង់ដឹងទេថាតើឆ្នាំនេះយើងទទួល បានមូលនិធិ​ប្រមាណជាង២ម៉ឺនដុល្លារហើយ លោកស្រីបន្តថា ជាការពិតណាស់ លើសពីការប្រមូលថវិកា ជួយមន្ទីរពេទ្រគន្ធបុប្ផា កម្មវិធីយើងបានបណ្តុះនូវគំនិតក្នុង​ការធ្វើទានដល់ប្អូនៗយុវវ័យ ដែលជាទំពាំងស្នងឬស្សី អោយចេះរួបរូមសាមគ្គីគ្នា ចេះស្រឡាញ់ ចេះជួយ និងចេះលះបង់ ”ការស្រឡាញ់ គឺជាការចែករំលែក” ”ការស្រឡាញ់ គឺជាការលះបង់”។​ ​ជាពិសេសយើង​បានផ្តល់ឪកាសដល់ប្អូនៗ ដែលមានទេពកោសល្យ​សិល្បះ និងសមត្ថភាពល្អ បានសម្តែងបង្ហាញ ដែលនេះជាការធ្វើល្អ ក្នុងសង្គមមួយដែលមិនអាច​កាត់ថ្លៃ​បាន។​ អរគុណចំពោះការចូលរួមក្នុងការធ្វើប្រយោជន៏ ដ៏ធំដល់ប្រទេសកម្ពុជា ខ្ញុំសង្ឃឹមថា ក្នុងចិត្តអ្នកទាំងអស់គ្នា នឹងដិតជាប់នូវស្នាមញញឹម របស់កុមាររាប់លាននាក់ដែលយើងបានជួយ៕


រក្សា​សិទ្ធិ​គ្រប់យ៉ាង © ២០១៨ ដោយសាលាអន្តរជាតិ អេស អាយ អេស