ទំនាក់ទំនងព័ត៌មាន: Lucky Star: 081​​ 330 330/017 799 983 Veng Sreng: 085 454 222/081 310 310 info@sis.edu.kh

វីដេអូឯកសារ

ទំនាក់ទំនងសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 359

ម្សិលមិញ 650

ស​ប្តា​ហ៍​នេះ 359

ខែ​នេះ 12354

ឆ្នាំ​នេះ 46926

ទាំងអស់ 398833


សម្ពោធសាលាអន្តរជាតិ SIS សាខាវេងស្រេង

 ថ្ងៃ ច័ន្ទ, ១៥២០២១ 04:16 pm

ក្នុងពិធីបើកសម្ពោធសាលាអន្តរជាតិ SIS សាខាវេងស្រេង នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ ២០២១នេះ លោកស្រីបណ្ឌិត ងឿន ផល្លីនពោធីតា អគ្គនាយិកា បានបង្ហាញពីគោលជំហរកាន់តែខ្លាំងឡើង ចំពោះគុណភាពអប់រំកម្រិតស្តង់ដាអន្តរជាតិរបស់ខ្លួន ដែលបានចាប់បដិសន្ធិមករយៈពេលជិត២០ឆ្នាំមកហើយនេះ ឲ្យរឹតតែខ្លាំងឡើងដើម្បីប្រកួតប្រជែងគុណភាពអប់រំស្តង់ដាអន្តរជាតិ។

លោកស្រីបណ្ឌិតថ្លែងបន្តថា ស្របតាមគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា សាលាអន្តរជាតិ SIS តែងតែគិតគូរយកចិត្តខ្ពស់ទៅលើ គុណភាពអប់រំរបស់ខ្លួន ដែលមានកម្រិតស្តង់ដាអន្តរជាតិហើយស្រាប់ និងបន្តបង្កើនគុណភាពអប់រំរបស់ខ្លួនឲ្យរឹតតែខ្លាំងឡើង ក្នុងគោលដៅលើកកម្ពស់ វិស័យអប់រំកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ពិសេសសម្រាប់កុលបុត្រ កុលធីតា ដែលកំពុងសិក្សានៅសាលាអន្តរជាតិ SIS នេះ សុទ្ធតែត្រូវបានបណ្ដុះបណ្ដាល ឲ្យក្លាយជាធនធានមនុស្សខ្លាំងរបស់កម្ពុជា ពោរពេញទៅដោយសមត្ថភាព មានចំណេះដឹងច្បាស់លាស់ និងមានសីលធម៌ល្អ ក្នុងសង្គមជាដើម។

លោកស្រីអគ្គនាយិកា បានបញ្ជាក់ទៀតថា ចាប់តាំងពីពេលបានបដិសន្ធិមក សាលាដំណើរការរយៈពេលជិត២០ឆ្នាំមកហើយ និងបានទទួលសិស្សចូលរៀនរាប់ពាន់រាប់ម៉ឺននាក់ ដែលសុទ្ធសឹងតែត្រូវបានបណ្ដុះបណ្ដាលឲ្យក្លាយជាអ្នកពូកែ ពេញដោយសមត្ថភាព ឈ្លាសវៃ មានឥរិយាបថល្អ ក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងទទួលស្គាល់ដោយមាតាបិតាសិស្សគ្រប់ទិសទី សរសើរមិនដាច់ពីមាត់នូវគុណភាពអប់រំ កម្រិតស្តង់ដាអន្តរជាតិ របស់សាលា SIS នេះ។

លោកស្រីបណ្ឌិត បានប្ដេជ្ញាថា នឹងនៅតែបន្ត និងបង្កើនកម្រិតគុណភាពអប់រំរបស់សាលារៀន ឲ្យរឹតតែខ្លាំងឡើងៗ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យរឹតតែមានគុណភាពឡើង ពិសេសប្រកួតប្រជែងមិនថា ក្នុងស្រុក ឬក្រៅស្រុកឡើយ ពោលសាលាអន្តរជាតិ SIS ជាសាលាដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបរទេសថែមទៀតផង។

គួរជម្រាបជូនថា សាខាវេងស្រេងទើបសម្ពោធថ្មីនេះជាសាខាទី២, មានអគារធំស្កឹមស្កៃ មានកម្មវិធីសិក្សាសម្បូរបែប បន្ទប់រៀនមានផាសុកភាព មានអនាម័យខ្ពស់ មានរបៀបរៀបរយល្អ ស្របតាមស្តង់ដាអន្តរជាតិ ប្រកបដោយគុណភាពខ្ពស់ និងបានអនុវត្តយ៉ាងខ្ចាប់ខ្ចួននូវគោលការប្រតិបត្តិស្តង់ដា (SOP) ដើម្បីឆ្លើយតបនឹងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕


រក្សា​សិទ្ធិ​គ្រប់យ៉ាង © ២០១៨ ដោយសាលាអន្តរជាតិ អេស អាយ អេស