Contact Info: Lucky Star: 081 330 330/017 799 983 Veng Sreng: 085 454 222/081 310 310 info@sis.edu.kh
Today
142
Yesterday
279
This Week
713
This Month
3733
This Year
25730
Total
487178
ការជ្រើសរើសសាលារៀនគឺជាការសម្រេច ចិត្តមួយដ៏លំបាក។
ការចាប់ផ្តើមចុះឈ្មោះ នៅសាលាអន្តរជាតិអេស អាយ អេសគឺជាបទពិសោធន៍មួយដែលបទពិសោធន៍នេះផ្តល់ឱកាសអោយអ្នករីកធំធាត់ និងក្លាយជាមនុស្សដែលអ្នកប៉ងប្រាថ្នា។
នៅសាលារៀនអន្តរជាតិ អេស អាយ អេស អ្នកនឹងជួបជាមួយ បុគ្គលិក គ្រូ និងសិស្សដែលព្យាយាមផ្សារភ្ជាប់ការសិក្សាទៅនឹងការអនុវត្តន៍ដើម្បីយល់ ច្បាស់ពីការប្រកួតប្រជែងសេដ្ឋកិច្ចសកល។ ដោយកសាងគ្រឹះដ៏រឹងមាំ លើប្រធានបទសិក្សាដែលផ្តល់ចំណេះដឹងទូទៅ ខាងអក្សរសាស្ត្រ វប្បធម៌ អ្នកនឹងអភិវឌ្ឍជំនាញ ទំនាក់ទំនង ការស្តាប់ អំណាន និងសំណេរ។ ចំណេះដឹងនេះសំខាន់ និងចាំបាច់ណាស់សម្រាប់សម្រួលដល់ការប្រកួតប្រជែងការងារ។ ការរៀបចំអ្នក អោយមានការងារចិញ្ចឹមជីវិតគ្រាន់តែជាផ្នែកមួយនៃបេសកកម្មរបស់សាលាអន្តរជាតិ អេស អាយ អេស យើងខ្ញុំមានឆន្ទៈក្នុងការ ជួយអ្នកអោយចេះពីរបៀបរស់នៅផងដែរ។ នៅសាលាអន្តរជាតិ អេស អាយ អេស អ្នកនឹងរកបាននូវសហគមន៍ដែលថែទាំ ប្រពៃណីជាតិយើង។ ដោយផ្អែកលើប្រពៃណីនេះលក្ខណៈពិសេសនៃការអប់រំនៅសាលាអន្តរជាតិ អេស អាយ អេស គឺសមត្ថភាពយល់ដឹងពីវប្បធម៌ និងយល់ដឹងពីសហគមន៍របស់ខ្លួន។ ពេលដែលអ្នកបានបញ្ចប់ការសិក្សានៅ សាលាអន្តរជាតិ អេស អាយ អេស អ្នកនឹងមានលក្ខណៈពិសេសៗនៃមនុស្សដែលមានការអប់រំ មានចំណេះដឹង និងបទពិសោធន៍ច្រើន (សមត្ថភាពគិតយ៉ាងប្រយ័ត្នប្រយែង និងទំនាក់ទំនងល្អ)។ នេះគឺជារបៀបដែល សាលាអន្តរជាតិ អេស អាយ អេស ខិតខំប្រឹងប្រែងផ្លាស់ប្តូរពិភពលោកតាមរយៈការផ្លាស់ប្តូរពីសិស្សម្នាក់ៗទៅ។ អ្នកនឹងមានភាពរីករាយច្រើននៅពេលដែលអ្នកមកសិក្សា និងទទួលយកបទពិសោធន៍ទាំងនេះនៅសាលាអន្តរជាតិ អេស អាយ អេស ហើយអ្នកនឹងកសាងមិត្តភាពយូរអង្វែងជាមួយនឹងបុគ្គលិក លោកគ្រូ អ្នកគ្រូ អ្នកសម្របសម្រួល បុគ្គលិកសិក្សា ផ្សេងទៀត និងសិស្សរួមថ្នាក់។ ជាការពិតនេះគឺជាឱកាសដ៏ល្អដែលអ្នកអាចនឹងរកបានកល្យាណមិត្តក្នុងចំណោម ពួកគេផងដែរ។
ដោយក្តីគោរពរាប់អាន |
លោកជំទាវបណ្ឌិត ងឿន ផល្លីនពោធិតា |
នាយិកាសាលាអន្តរជាតិ អេស អាយ អេស |