Untitled Document
ភាសាខ្មែរ English
Untitled Document
Graduation 071017Khmer Education ProgramNew Term 20 March 2017New Term 01Moving placeGraduation
Untitled Document
ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់!!!
តម្លៃសិក្សាថ្នាក់ចំណេះទូទៅភាសាខ្មែរ
តម្លៃសិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ
ដំណើរទស្សនកិច្ចសិក្សា
ដំណើរកម្សាន្ត
ព្រឹត្តិការណ៍ថ្មីៗ
ដំណឹងសិក្សាថ្មីៗ
ប្រតិទិនប្រចាំឆ្នាំ
ទំព័ររូបថត

សាលាអន្តរជាតិសឹង្ហបុរី ប្រារព្វពិធីតាំងពិព័រណ៌ម្ហូបខ្មែរ និងបង្អែមជាតិ ប្រចាំឆ្នាំ លើកទី៧

សាលាអន្តរជាតិសឹង្ហបុរី (SIS) បានប្រារព្វពិធីតាំងពិព័រណ៌ម្ហូបខ្មែរ និងបង្អែមជាតិ ប្រចាំឆ្នាំ លើកទី៧ដើម្បី អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីទទួលទេព្តាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦១នាថ្ងៃទី០៧ ខែមេសា ឆ្នំា២០១៧ ។ លោកស្រីបណ្ឌិត ងឿន ផល្លីនពោធិតា នាយិកាសាលាអន្តរជាតិសឹង្ហបុរី បានឲ្យដឹងថា “ពិធីតាំងពិព័រណ៌ម្ហូបខ្មែរ និងបង្អែមជាតិ ប្រចាំឆ្នាំ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរជាមួយកម្មវីធី ដ៏ទាក់ទាញជាច្រើននេះ គឺជាលើកទី៧ តែវាជាលើកទី១ ដែលយើងបានធ្វើនៅទីតាំងអគារថ្មី ហើយមានគោលបំណងធំៗបី ។ លោកស្រីបន្តថា គោលបំណងទី១. អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងមកដល់នៅពេលខាងមុខនេះ, ទី២. បំផុសសិស្សានុសិស្សឲ្យស្រលាញ់ និងថែរក្សាវប្បធម៌ខ្មែ រដោយឲ្យសិស្សបានជួបជុំគ្នា លេងល្បែងប្រជាប្រិយនានា យ៉ាងសប្បាយរីករាយ និងទី៣. ផ្តល់បំណិនជីវិតដល់សិស្ស ក្នុងការដាំស្ល ក៏ដូចជាធ្វើបង្អែមដែរ ។ លោកស្រីនាយិការ បានបន្ថែមថា “សាលាអន្តរជាតិសឹង្ហបុរី យើងខ្ញុំជាសាលារៀនឯកជន ដ៏ធំមួយដែលមានកម្មវិធីសិក្សាស្រប នឹងកម្មវិធីអប់រំ ទ្រឹស្តីផ្សាភ្ជាប់នឹងការអនុវត្ត ដែលបានកំណត់ក្នុងវិទ្យាសាស្ត្រអប់រំ ។ ជាលទ្ធផលនៅឆ្នាំសិក្សា២០១៦-២០១៧នេះ សិស្សថ្នាក់ទី១២ ម្នាក់បានទទួលជ័យលាភី ចំនាត់ថ្នាក់លេខ២ ផ្នែកអក្សរសាស្រ្ត ក្នុងការប្រកួតប្រជែងជ្រើសរើសសិស្ស ពូកែប្រចាំរាជធានីហើយនឹងត្រៀម ចូលរួមប្រកួតប្រជែង សិស្សពូកែ ថ្នាក់ជាតិនៅចុងខែមេសាឆ្នាំ២០១៧ នៅខេត្តបាត់ដំបងខាងមុខនេះ។ ប៉ុន្តែជោគជ័យនានា ដែលសាលាបានទទួលសុទ្ធតែ បានមកពីការចូលរួមប្រឹងប្រែង របស់គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិកនិងសិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សផងដែរ” ។ លោក កែប ជុតិមា អ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ បានមានប្រសាសន៍ បានកោតសរសើរ ដល់គណៈគ្រប់គ្រងសាលាដែលមានគំនិតផ្តួចផ្តើម ឲ្យពិធីដ៏មានអត្ថន័យ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ នាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ ។ លោកបានបញ្ជាក់ថា “ខ្មែរគឺកើតនៅលើ ទឹកដីខ្មែរនេះមិនមែន ជាជនជាតិអន្តោប្រវេសន៍ ដូចជាតិសាសន៍ដទៃឡើយ ដូច្នេះកូនខ្មែរត្រូវតែចេះស្គាល់ ចេះធ្វើ និងជួយថែរក្សា ជាពិសេសត្រូវទទួល ស្គាល់សន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានសន្តិភាពទើបយើង អាចប្រារព្វពិធី ជួបជុំដ៏សប្បាយរីករាយបែបនេះ”។

ដៃគូសហការណ៍

Platinum-CinplexPakChoem DentisModern-OpticKFCGreat Fashion ShopEye-CareE-Optic