ទំនាក់ទំនងព័ត៌មាន: Lucky Star: 081​​ 330 330/017 799 983 Veng Sreng: 085 454 222/081 310 310 info@sis.edu.kh

វីដេអូឯកសារ

ទំនាក់ទំនងសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 73

ម្សិលមិញ 628

ស​ប្តា​ហ៍​នេះ 2040

ខែ​នេះ 7474

ឆ្នាំ​នេះ 21930

ទាំងអស់ 373837


សេចក្តីថ្លែងការណ៍របស់ លោកជំទាវបណ្ឌិតនាយិកា

ការជ្រើសរើសសាលារៀនគឺជាការសម្រេចចិត្តមួយដ៏លំបាក។

ចុះឈ្មោះ នៅសាលាអន្តរជាតិ អេស អាយ អេស ប្អូនៗក្មួយៗនឹងទទួលបានបទពិសោធន៍មួយល្អ ផ្តល់ឱកាសអោយប្អូនៗមានចិត្តគំនិតទួលំទូលាយ​ រីកធំធាត់ល្អ និងក្លាហាន ក្លាយជាមនុស្សដែលរឹងមាំអាចសម្រេចក្តីស្រមៃដែលអ្នកប៉ងប្រាថ្នាក្នុងជីវិត។

នៅសាលារៀនអន្តរជាតិ អេស អាយ អេស អ្នកនឹងជួបជាមួយបុគ្គលិក គ្រូ និងសិស្សដែលព្យាយាមផ្សារភ្ជាប់ការសិក្សាទៅនឹងការអនុវត្តន៍ដើម្បីយល់ ច្បាស់ពីការប្រកួតប្រជែងសេដ្ឋកិច្ចសកល។ ដោយកសាងគ្រឹះដ៏រឹងមាំ លើប្រធានបទសិក្សាដែលផ្តល់ចំណេះដឹងទូទៅ ខាងអក្សរសាស្ត្រ វប្បធម៌ អ្នកនឹងអភិវឌ្ឍជំនាញ ទំនាក់ទំនង ស្តាប់ អំណាន និងសំណេរ។ ចំណេះដឹងនេះសំខាន់ និងចាំបាច់ណាស់សម្រាប់សម្រួលដល់ការប្រកួតប្រជែងការងារ។ ការរៀបចំអ្នកអោយមានការងារចិញ្ចឹមជីវិតគ្រាន់តែជាផ្នែកមួយនៃបេសកកម្មរបស់សាលាអន្តរជាតិ អេស អាយ អេស យើងខ្ញុំមានឆន្ទៈក្នុងការ ជួយអ្នកអោយចេះពីរបៀបរស់នៅផងដែរ។ នៅសាលាអន្តរជាតិ អេស អាយ អេស អ្នកនឹងរកបាននូវសហគមន៍ដែលថែទាំ ប្រពៃណីជាតិយើង។ ដោយផ្អែកលើប្រពៃណីនេះលក្ខណៈពិសេសនៃការអប់រំនៅសាលាអន្តរជាតិអេស អាយ អេស គឺសមត្ថភាពយល់ដឹងពីវប្បធម៌ និងយល់ដឹងពីសហគមន៍របស់ខ្លួន។ ពេលដែលអ្នកបានបញ្ចប់ការសិក្សានៅ សាលាអន្តរជាតិ អេស អាយ អេស អ្នកនឹងមានលក្ខណៈពិសេសៗនៃមនុស្សដែលមានការអប់រំ មានចំណេះដឹង និងបទពិសោធន៍ច្រើន (សមត្ថភាពគិតយ៉ាងប្រយ័ត្នប្រយែង និងទំនាក់ទំនងល្អ)។ នេះគឺជារបៀបដែល សាលាអន្តរជាតិ អេស អាយ អេស(SIS) ខិតខំប្រឹងប្រែងផ្លាស់ប្តូរពិភពលោកតាមរយៈការផ្លាស់ប្តូរពីសិស្សម្នាក់ៗទៅ។ អ្នកនឹងមានភាពរីករាយច្រើននៅពេលដែលអ្នកមកសិក្សា និងទទួលយកបទពិសោធន៍ទាំងនេះនៅសាលាអន្តរជាតិ អេស អាយ អេស(SIS) ហើយអ្នកនឹងកសាងមិត្តភាពយូរអង្វែងជាមួយនឹងបុគ្គលិក លោកគ្រូ អ្នកគ្រូ អ្នកសម្របសម្រួល បុគ្គលិកសិក្សា ផ្សេងទៀត និងសិស្សរួមថ្នាក់។​ ជាការពិតនេះគឺជាឱកាសដ៏ល្អដែលអ្នកអាចនឹងរកបានកល្យាណមិត្តក្នុងចំណោម ពួកគេផងដែរ។

អ្នកបានធ្វើការជ្រើសរើសដ៏ឆ្លាតវៃ! សហគមន៍សាលាអន្តរជាតិ អេស អាយ អេស(SIS) សូមស្វាគមន៍។ យើងខ្ញុំរងចាំស្វាគមន៍ និងចែករំលែកបទពិសោធន៍ជាមួយអ្នកដោយក្តីរីករាយ។

ដោយក្តីគោរពរាប់អាន
លោកស្រីបណ្ឌិត ងឿន ផល្លីនពោធីតា

នាយិកាសាលាអន្តរជាតិ អេស អាយ អេស


រក្សា​សិទ្ធិ​គ្រប់យ៉ាង © ២០១៨ ដោយសាលាអន្តរជាតិ អេស អាយ អេស