Untitled Document
ភាសាខ្មែរ English
Untitled Document
SIS Charity Show 2018 @ CKCCNew Term 09 Jan 2018Christmas 2018 SIS Charity Show 2018Khmer Education ProgramNew Term 20 March 2017
Untitled Document
ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់!!!
តម្លៃសិក្សាថ្នាក់ចំណេះទូទៅភាសាខ្មែរ
តម្លៃសិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ
ដំណើរទស្សនកិច្ចសិក្សា
ដំណើរកម្សាន្ត
ព្រឹត្តិការណ៍ថ្មីៗ
ដំណឹងសិក្សាថ្មីៗ
ប្រតិទិនប្រចាំឆ្នាំ
ទំព័ររូបថត

សេចក្តីថ្លែងការណ៍របស់ លោកជំទាវបណ្ឌិតនាយិកា

មិត្តអ្នកអានជាទីមេត្រី!

ការជ្រើសរើសសាលារៀនគឺជាការសម្រេច ចិត្តមួយដ៏លំបាក។

ការចាប់ផ្តើមចុះឈ្មោះនៅសាលាអន្តរជាតិ សឹង្ហបុរី​(SIS)គឺជាបទពិសោធន៍ មួយដែលបទពិសោធន៍នេះផ្តល់ឱកាសអោយអ្នក រីកធំធាត់ និងក្លាយជាមនុស្សដែលអ្នកប៉ងប្រាថ្នា។

នៅសាលារៀនអន្តរជាតិ សឹង្ហបុរី(SIS) អ្នកនឹងជួបជាមួយ បុគ្គលិក គ្រូ និងសិស្សដែលព្យាយាមផ្សារភ្ជាប់ការសិក្សាទៅនឹងការអនុវត្តន៍ដើម្បីយល់ ច្បាស់ពីការប្រកួតប្រជែងសេដ្ឋកិច្ចសកល។ ដោយកសាងគ្រឹះដ៏រឹងមាំ លើប្រធានបទសិក្សាដែលផ្តល់ចំណេះដឹងទូទៅ ខាងអក្សរសាស្ត្រ វប្បធម៌ អ្នកនឹងអភិវឌ្ឍជំនាញ ទំនាក់ទំនង ការស្តាប់ អំណាន និងសំណេរ។ ចំណេះដឹងនេះសំខាន់ និងចាំបាច់ណាស់សម្រាប់សម្រួលដល់ការប្រកួតប្រជែងការងារ។ ការរៀបចំអ្នក អោយមានការងារចិញ្ចឹមជីវិតគ្រាន់តែជាផ្នែកមួយនៃបេសកកម្មរបស់សាលាអន្តរជាតិ សឹង្ហបុរីយើងខ្ញុំមានឆន្ទៈក្នុងការ ជួយអ្នកអោយចេះពីរបៀបរស់នៅផងដែរ។ នៅសាលាអន្តរជាតិ សឹង្ហបុរីអ្នកនឹងរកបាននូវសហគមន៍ដែលថែទាំ ប្រពៃណីជាតិយើង។ ដោយផ្អែកលើប្រពៃណីនេះលក្ខណៈពិសេសនៃការអប់រំនៅសាលាអន្តរជាតិ សឹង្ហបុរី គឺសមត្ថភាពយល់ដឹងពីវប្បធម៌ និងយល់ដឹងពីសហគមន៍របស់ខ្លួន។ ពេលដែលអ្នកបានបញ្ចប់ការសិក្សានៅ សាលាអន្តរជាតិ សឹង្ហបុរី(SIS) អ្នកនឹងមានលក្ខណៈពិសេសៗនៃមនុស្សដែលមានការអប់រំ មានចំណេះដឹង និងបទពិសោធន៍ច្រើន (សមត្ថភាពគិតយ៉ាងប្រយ័ត្នប្រយែង និងទំនាក់ទំនងល្អ)។ នេះគឺជារបៀបដែល សាលាអន្តរជាតិ សឹង្ហបុរី(SIS) ខិតខំប្រឹងប្រែងផ្លាស់ប្តូរពិភពលោកតាមរយៈការផ្លាស់ប្តូរពីសិស្សម្នាក់ៗទៅ។ អ្នកនឹងមានភាពរីករាយច្រើននៅពេលដែលអ្នកមកសិក្សា និងទទួលយកបទពិសោធន៍ទាំងនេះនៅសាលាអន្តរជាតិ សឹង្ហបុរី(SIS) ហើយអ្នកនឹងកសាងមិត្តភាពយូរអង្វែងជាមួយនឹងបុគ្គលិក លោកគ្រូ អ្នកគ្រូ អ្នកសម្របសម្រួល បុគ្គលិកសិក្សា ផ្សេងទៀត និងសិស្សរួមថ្នាក់។​ ជាការពិតនេះគឺជាឱកាសដ៏ល្អដែលអ្នកអាចនឹងរកបានកល្យាណមិត្តក្នុងចំណោម ពួកគេផងដែរ។

អ្នកបានធ្វើការជ្រើសរើសដ៏ឆ្លាតវៃ! សហគមន៍សាលាអន្តរជាតិ សឹង្ហបុរី(SIS) សូមស្វាគមន៍។ យើងខ្ញុំរងចាំស្វាគមន៍ និងចែករំលែកបទពិសោធន៍ជាមួយអ្នកដោយក្តីរីករាយ។

ដោយក្តីគោរពរាប់អាន
លោកជំទាវបណ្ឌិត ងឿន ផល្លីនពោធិតា
នាយិកាសាលាអន្តរជាតិ សឹង្ហបុរី

ដៃគូសហការណ៍

Platinum-CinplexPakChoem DentisModern-OpticKFCGreat Fashion ShopEye-CareE-Optic